លោក ចម ប្រសិទ្ធ៖ «ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ​ជាការបោះជំហានដ៏វិជ្ជមាន​ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា»

FN ៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប គឺជាការបោះជំហានដ៏វិជ្ជមានមួយ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញា ចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បង​ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។ ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ត្រូវបានធ្វើឡើងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពី​ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ​ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាង​របស់ប្រធានស្ថាប័ន ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr. … Continue reading លោក ចម ប្រសិទ្ធ៖ «ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ​ជាការបោះជំហានដ៏វិជ្ជមាន​ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា»